Articles
stringlengths 547
7.41k
| Summaries
stringlengths 419
1.69k
|
---|---|
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងជួយគាំទ្រដល់វិស័យឯកជន ហើយថារដ្ឋាភិបាលមិនមែនប្រៀបបីដូចជាសត្វឆ្មាដែលចាំតែចាប់កណ្ដុរនោះទេ។
ក្នុងពិធីសម្ពោធសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែឧសភា លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលនឹងជួយគាំទ្រដល់វិស័យឯកជន និងក្រុមហ៊ុននានាដែលកំពុងរកស៊ីនៅកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យមានការចូលមកវិនិយោគបន្ថែមទៀតពីក្រុមហ៊ុននានានៅក្រៅនិងក្នុងប្រទេស។ យ៉ាងណាក៏ដោយ លោកចង់ឃើញមានកិច្ចសហការគ្នាល្អរវាងវិស័យទាំងពីរនេះដោយគោរពអនុលោមភាព។
លោកនិយាយថា៖ «ការពង្រឹងអនុលោមភាព គឺពង្រឹងភាពស្របតាម ឬប្រព្រឹត្តទៅតាមគោលការណ៍ ផែនការ នីតិវិធីច្បាប់ បទបញ្ញត្តិ និងកិច្ចសន្យា។ តើការពង្រឹងអនុលោមភាពបានប្រយោជន៍អ្វី? ការពង្រឹងអនុលោមភាព គឺការពង្រឹងសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានតម្លាភាព ឲ្យមានបរិស្ថានមួយដែលមានភាពច្បាស់លាស់ និងងាយស្រួលធ្វើសកម្មភាពអាជីវកម្ម។ វាបង្កើតការទុកចិត្តគ្នារវាងឯកជននិងឯកជន រវាងរដ្ឋនិងឯកជន និងបង្កើតបរិស្ថានធុរកិច្ចដែលមានស្ថិរភាពនិងមានលំនឹង»។
លោកលើកឡើងថា នៅពេលឮពាក្យថាអនុលោមភាព មានក្រុមហ៊ុនខ្លះយល់ថា វាជារឿងរសើប។ លោកស្នើកុំឲ្យក្រុមហ៊ុននានាប្រៀបធៀបពាក្យនេះទៅនឹងសត្វឆ្មាដែលចាំតែចាប់កំហុសកណ្ដុរ ព្រោះថារដ្ឋាភិបាលមិនមែនជាឆ្មាដែលចាំតែចាប់កំហុសវិស័យឯកជននោះទេ។
លោកថ្លែងថា៖ «រដ្ឋមានតួនាទីគាំទ្រ មិនដើរតួនាទីផាកពិន័យទេ។ ខ្ញុំមិនចង់ឲ្យមានការយល់ឃើញថាឲ្យតែឮពាក្យថារដ្ឋគឺគេសំដៅថាចាំតែផាក ចាំតែចាប់កំហុស។ រដ្ឋមិនចង់ដើរតួនាទីបែបនេះទេ។ ភាពជាដៃគូខ្ញុំចង់បានការជួយគិត ជួយធ្វើ ជួយអនុវត្ត»។
លោកនាយករដ្ឋមន្ត្រីចង់ឲ្យវិស័យឯកជននិងរដ្ឋរួមគ្នាធ្វើឲ្យកម្ពុជាក្លាយជាកន្លែងដែលបរទេសចង់មកវិនិយោគ។ លោកថា រដ្ឋាភិបាលប្ដេជ្ញាក្នុងការបង្កលក្ខណៈងាយស្រួលឲ្យវិនិយោគិននៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យ។ | នៅក្នុងកម្មវិធីសម្ភោធសមាគមសហព័ន្ធអ្នកវិយោគកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលនឹងសហការគាំទ្រវិស័យឯកជន និងបានជម្រុញការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុនក្នុង និងក្រៅប្រទេស។លោកបន្តថា ការពង្រឹងអនុលោមភាព គឺពង្រឹងភាពស្របតាមគោលការណ៍ និងច្បាប់។ វាជាការពង្រឹងសណ្តាប់ធ្នាប់ និងតម្លាភាពឲ្យមានបរិស្ថានច្បាស់លាស់ និងងាយស្រួលធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងមានលំនឹង។ លោកបន្តទៀតថា អនុលោមភាព ជារឿងរសើបរបស់ក្រុមហ៊ុន និងសូមឲ្យក្រុមហ៊ុនឈប់ប្រៀបធៀបរដ្ឋាភិបាលទៅនឹងឆ្មាចាំចាប់កណ្តុរ។ លោកចង់ឲ្យវិស័យទាំងពីររួមគ្នាធ្វើឲ្យកម្ពុជាជាកន្លែងបរទេសងាយស្រួលចូលមកវិនិយោគ និងប្រកួតប្រជែង។ |
ក្រសួងបរិស្ថានគ្រោងនឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃពុធទី១៥ ខែឧសភានេះ ដើម្បីបំផុសចលនាសម្អាតបរិស្ថានរយៈពេល ១៥នាទី រៀងរាល់ថ្ងៃសៅរ៍ នៅទូទាំងប្រទេស និង យុទ្ធនាការចែកកូនឈើ «ពន្លកបៃតង» នៅខែកក្កដា ខាងមុខនេះ។
យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្តថ្មីមួយទៀត ដែលដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និង ប្រជាជនជាង ៨លាន អង្គ/នាក់ហើយនៅទូទាំងប្រទេសកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា៖ «នេះសបញ្ជាក់ថា កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈហើយ។ ដើម្បីជំរុញយុទ្ធនាការនេះឱ្យទទួលបានជោគជ័យមួយកម្រិតទៀត ក្រសួងបរិស្ថាន កំណត់យកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃបើកយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន» ។ នេះបើយោងតាមក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការជំហានទី២ បន្ទាប់ពីយុទ្ធនាការជំហានទី១«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានជោគជ័យ ដែលមានពលរដ្ឋជាងកន្លះប្រទេសបានចូលរួម។
លោកបានបញ្ជាក់ថា៖ «អញ្ជឹងយើងចង់ឱ្យភូមិ១ ឃុំ១ ស្រុក១ និងខេត្ត១ គាត់នាំពលរដ្ឋគាត់រើសសំរាមតាមទីសាធារណ តាមផ្ទះ ដើម្បីឱ្យមូលដ្ឋានរបស់គាត់ស្អាត គ្មានសំរាម គ្មានប្លាស្ទិកបន្តិចៗម្តងៗ ក្នុងរយៈពេលតែ១៥នាទីទេ រៀងរាល់ថ្ងៃសៅរ៍»។
បើទោះបីជាមិនទាន់ប្រកាសជាផ្លូវការ ពលរដ្ឋរាប់ពាន់នាក់ក្នុងតំបន់មួយចំនួនបានចូលរួមរួចទៅហើយក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ ដោយសំរាមរាប់តោនត្រូវបានរើស។ ជាក់ស្តែង ពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងយុវជនចំនួន ១ ៦០០នាក់ នៅឃុំមៀន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចេញទៅសម្អាតអនាម័យនៅជុំវិញផ្ទះ នៅតាមសាលារៀន វត្តអារាម និងមូលដ្ឋានទាំង ១៤ភូមិ។ សំរាមសំណល់ប្លាស្តិកប្រមាណជា ២តោនត្រូវបានប្រមូល។ | ក្រសួងបវិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃពុធទី១៥ ខែឧសភានេះ ដែលជាយុទ្ធនាការសម្អាតបរិស្ថានរយៈពេល ១៥នាទី រៀងរាល់ថ្ងៃសៅរ៍ នៅទូទាំងប្រទេស។យុទ្ធនាការនេះ ជាយុទ្ធនាការទីពីរ ដែលនឹងជួយទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បើយោងតាមប្រសាសន៍លោក អ៊ាង សុផល្លែត និង លោក ខ្វៃអាទិត្យា។ ទោះបីជាមិនទាន់ប្រកាសជាផ្លូវការ ពលរដ្ឋ ១ ៦០០នាក់នៃខេត្តត្បូងឃ្មុំ បានចូលរួមប្រមូលបានសំរាមសំណល់ប្លាស្ទិកប្រមាណជា ២ តោន។ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងសង្គមកិច្ចពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិល្អប្រសើរដល់គ្រួសារក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា លោកថ្លែងថា៖ «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានាតាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិល្អប្រសើរជូនគ្រួសារក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការអភិវឌ្ឍសង្គមជាតិ»។
លោក ហ៊ុន ម៉ាណែត ជំរុញក្រសួងឱ្យសិក្សារៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ ជាពិសេសគ្រួសារ ដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន។
លោកក៏បានអំពាវនាវឱ្យក្រសួងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និងសហគមន៍ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។
ក្រៅពីនេះ លោកបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិបន្តចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការជួយគាំទ្រដល់សកម្មភាព កម្មវិធីអភិវឌ្ឍន៍គ្រួសារ ទាំងថវិកា និងធនធានមនុស្ស ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជា ទោះបីក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដោយ។
លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងសារលិខិតដែលផ្សព្វផ្សាយនាថ្ងៃទី១០ ឧសភា ថា៖ «ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញចលនាលើកកម្ពស់ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី»។ | ក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងសង្គមកិច្ចពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិល្អប្រសើរដល់គ្រួសារក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្រៅពីនេះ លោកបានអំពាវនាវអង្គការរដ្ឋ និងមិនមែនរដ្ឋទាំងអស់ បន្តចូលរួមលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជា ទោះបីក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច។ |
ការតាំងពិព័រណ៍ដែលដំណើរការពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ នឹងក្លាយជាវេទិកាបំពេញតម្រូវការអ្នកចូលចិត្តបក្សី និងអ្នកស្រឡាញ់ធម្មជាតិដូចគ្នា។
ជាង១០ឆ្នាំហើយ ដែលលោក សេងលីម បានបំពេញបេសកកម្ម ដើម្បីចងក្រងឯកសារជីវចម្រុះ សត្វស្លាប ដ៏សម្បូរបែបនៃប្រទេសកម្ពុជា។
លោក សេងលីម បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំបានថតរូបសត្វស្លាបចំនួន ២៨ ប្រភេទ ដោយកត់ត្រាយ៉ាងល្អិតល្អន់អំពីជម្រក និងអាកប្បកិរិយារបស់ពួកវា»។
គម្រោងរយៈពេលវែងនេះ ត្រូវបានធ្វើឡើងដោយការចំណាយធនធានផ្ទាល់ខ្លួន ដែលលោកសេងលីម ផ្ដល់អត្ថប្រយោជន៍ដល់ការអប់រំ និងអភិរក្សសត្វស្លាបកម្ពុជា (BCEC)។
លោក សេងលីម បានបន្ដថា៖ «ខ្ញុំបានចងក្រងឯកសារអំពីសត្វស្លាបតាំងពីខែមីនា ឆ្នាំ ២០១២។ វាមិនត្រឹមតែអំពីសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែអំពីជីវចម្រុះ ជាពិសេសជម្រករបស់សត្វស្លាប និងសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វា»។
គម្រោងអប់រំ និង អភិរក្សសត្វស្លាបនៅកម្ពុជា BCEC ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១២ មានគោលបំណងបង្ហាញពីសម្បត្ដិធម្មជាតិរបស់កម្ពុជា។
តាមរយៈគម្រោងនេះ លោក សេងលីម ព្យាយាមចូលរួម និងអប់រំសាធារណៈជនកម្ពុជា ជាពិសេសយុវជនអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ។
ការងាររបស់លោក រួមមានការស្រាវជ្រាវដ៏ទូលំទូលាយ និងផែនការបោះពុម្ពសៀវភៅជាភាសាខ្មែរ ស្តីពីសត្វស្លាប និងសត្វព្រៃនៅកម្ពុជា ដើម្បីធ្វើឱ្យចំណេះដឹងផ្នែកបរិស្ថានកាន់តែមាននៅក្នុងមូលដ្ឋាន។
ការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលបុប្ផាណានឹងបង្ហាញរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលនៃសត្វស្លាបរបស់ប្រទេសកម្ពុជា ដែលភាគច្រើនកម្របានឃើញពីសាធារណជន។
រូបភាពទាំងនេះមិនត្រឹមតែបញ្ជាក់ពីភាពស្រស់ស្អាតរបស់សត្វស្លាបប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតម្រូវការសម្រាប់ការអភិរក្សរបស់វាទៀតផង។
ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលបុប្ផាណា ព្រឹត្តិការណ៍នេះមានបំណងបំផុសឱ្យមានក្តីស្រឡាញ់ និងការគោរពបរិស្ថានធម្មជាតិរបស់កម្ពុជា។ | មជ្ឈមណ្ឌលបុប្ផាណា គ្រោងនឹងរៀបចំការតាំងពិព័រណ៍ដ៏អស្ចារ្យមួយ នៅថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមចំណងជើងថា «ពិព័រណ៍សត្វស្លាបកម្ពុជា» បង្ហាញពីស្នាដៃរបស់លោក ស៊ុយ សេងលីម ជាអ្នកអភិរក្សនិយម ដែលបានចំណាយពេលជាងមួយទសវត្សរ៍ ដើម្បីចងក្រងឯកសារអំពីសត្វស្លាបនៅកម្ពុជា។ ការតាំងពិព័រណ៍នេះ មិនត្រឹមតែបានបង្ហាញរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលនៃសត្វស្លាបកម្ររបស់ប្រទេសកម្ពុជានោះទេ វាក៏បញ្ជាក់ពីតម្រូវការសម្រាប់ការអភិរក្សផងដែរ។ |
កាសែតនេះបានចេញផ្សាយប្រចាំខែជាភាសាអង់គ្លេសតាំងពីឆ្នាំ ១៩៩២ និងបានបោះជំហានទៅមុខមួយកម្រិតទៀត ដោយមានការចេញផ្សាយជាប្រចាំថ្ងៃ ជាភាសាអង់គ្លេស នៅថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០០៨ ហើយនៅថ្ងៃទី ៩ ខែ៩ ឆ្នាំ ២០០៩ បានចេញផ្សាយជាភាសាខ្មែរប្រចាំថ្ងៃមួយទៀត ដើម្បីពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយទៅដល់មិត្តអ្នកអានទាំងខ្មែរនិងបរទេស។
ព័ត៌មានដ៏សម្បូរបែបត្រូវបានចុះផ្សាយជាប្រចាំថ្ងៃ នៅលើកាសែតភ្នំពេញប៉ុស្តិ៍ទាំង២ភាសា ហើយក្នុងនោះព័ត៌មានផ្នែកកីឡា ក៏ត្រូវបានពង្រីកវិសាលភាពការចុះផ្សាយលើកាសែតដ៏ចំណាស់មួយនេះផងដែរដោយផ្តោតទាំងទៅលើកីឡាជាតិ និងអន្តរជាតិ។ កាសែតនេះបានបង្កើតឱ្យមានសារព័ត៌មានកីឡាប្រចាំសប្តាហ៍ដាច់ដោយឡែកឈ្មោះថា «កីឡាថ្ងៃនេះ ឬ Sports Today» នាអំឡុងឆ្នាំ ២០១០។
រំឭកទៅដល់ការបង្កើតឱ្យមានជាសារព័ត៌មានកីឡានេះ លោក អ៊ឹង ចំរើន អតីតការីនិពន្ធព័ត៌មានកីឡារបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបង្ហាញមោទនភាពខ្លាំង ដែលលោកបានរួមចំណែកបង្កើតឱ្យមានទំព័រកីឡា «កីឡាថ្ងៃនេះ» ដើម្បីពង្រីកការផ្សព្វផ្សាយពីវិស័យកីឡានៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ លោកអ៊ឹង ចំរើនបានលាឈប់ពីតួនាទីមួយនេះ នៅឆ្នាំ២០១២ ហើយបច្ចុប្បន្ន លោកជានាយកប្រតិបត្តិសារព័ត៌មានឌីជីថល«ថ្មីៗ»។
លោក អ៊ឹង ចំរើន បានប្រាប់ថា៖ «តាមពិតទៅ មុនខ្ញុំចូលរួមជាមួយកាសែតភ្នំពេញប៉ុស្តិ៍ គឺកាសែតនេះមានមាតិកាកីឡារបស់ខ្លួនរួចទៅហើយ ប៉ុន្តែអ្វីដែលជាមោទនភាពបំផុតសម្រាប់ខ្ញុំនោះ គឺការចូលរួមបង្កើតសារព័ត៌មានកីឡាប្រចាំសប្តាហ៍មួយដាច់ដោយឡែក ក្នុងអំឡុងឆ្នាំ ២០១០ ព្រោះកីឡាថ្ងៃនេះ របស់ភ្នំពេញប៉ុស្តិ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាដោយកាលនោះ ការផ្សព្វផ្សាយកីឡានៅកម្ពុជាមិនទាន់ទូលំទូលាយ និងសម្បូរបែបដូចសព្វថ្ងៃនោះឡើយ»។
បើទោះបីជាមនុស្សមួយចំនួនគិតថា ផ្នែកកីឡាវាគ្រាន់តែជាព័ត៌មានបន្ទាប់បន្សំដើម្បីបង្គ្រប់ទំព័រនៅកាសែតភ្នំពេញប៉ុស្តិ៍ ប៉ុន្តែក្រុមការងារកីឡារបស់ស្ថាប័នមួយបានប្រឹងប្រែងខ្លាំង ក្នុងការបង្កើតមាតិកាល្អៗ ដែលបានឆ្លុះបញ្ជាំងពីភាពស៊ីជម្រៅនៅក្នុងវិស័យកីឡា ហើយគ្រប់ព្រឹត្តិការណ៍សំខាន់ៗ សុទ្ធតែត្រូវបានចុះផ្សាយ នៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ បើទោះបីជាពេលខ្លះ ត្រូវចំណាយពេលរង់ចាំរហូតដល់ម៉ោង ១ យប់ក្នុងការផលិតអត្ថបទឱ្យបានគ្រប់ជ្រុងជ្រោយក៏ដោយ។ | ជាកាសែតវ័យចំណាស់ ភ្នំពេញប៉ុស្តិ៍ ត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ថា ជាកាសែតឯករាជ្យ ប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈបានយ៉ាងល្អ។ អំឡុងឆ្នាំ ២០១០ កាសែតនេះបានបង្កើតឱ្យមានសារព័ត៌មានកីឡាប្រចាំសប្តាហ៍ឈ្មោះថា «កីឡាថ្ងៃនេះ ឬ Sports Today»។ លោក អ៊ឹង ចំរើន ដែលជាអតីតការីនិពន្ធព័ត៌មានកីឡារបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបញ្ចេញមតិគាំទ្រ និងមានមោទនភាពជាខ្លាំងចំពោះការបង្កើតឡើងនេះ។ បើទោះបីមនុស្សមួយចំនួនពុំសូវយកចិត្តទុកដាក់នឹងព៍ត៌មាន ប៉ុន្តែក្រុមការងារនូវតែខិតខំបង្កើតមាតិកាល្អៗក្នុងវិស័យកីឡា ទោះបីត្រូវចំណាយពេលច្រើនក៏ដោយ។ |
សន្និសីទចែករំលែកបច្ចេកវិទ្យារបស់ Startups លើកទី ៧និងកម្មវិធី Networking Day លើកទី ៦ ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលជាតិ បណ្តុះធុរៈកិច្ចថ្មីនៃកម្ពុជា កាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃគម្រោងសម្រាប់ការបង្កើតប្រព័ន្ធ incubation រវាងសាលារៀន និងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ NICC ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និង ក្រសួងអប់រំ យុវជន និងកីឡា។
សន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មី គឺជាកម្មវិធីរយៈពេលមួយថ្ងៃដែលរៀបចំឡើងដើម្បីលើកកម្ពស់អាជីវកម្មថ្មីដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឲ្យមានឱកាសបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីដៃគូអាជីវកម្ម អតិថិជន និងវិនិយោគិន។ សាធារណជនអាចមកទទួលយកការបំផុសគំនិត និងស្វែងយល់ពីសក្តានុពល និងស្វែងយល់ពីសក្តានុពលនៃការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា ។
នៅក្នុងថ្ងៃដដែលនេះផងដែរក៏មាន កម្មវិធី Networking Day លើកទី ៦ ដែលជាកម្មវិធី មានគោលបំណងបង្កើតទំនាក់ទំនង ក៏ដូចជាផ្សារភ្ជាប់ជាមួយភាគីពាក់ព័ន្ធក្នុងវិស័យធុរកិច្ច ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីនោះដែរមានអ្នកចូលរួមចំនួន ៤០០ នាក់បានមកចូលរួមអបអរសាទរ ក្រោមវត្តមានវាគ្មិនកិត្តិយសជាច្រើន និងក្រុមបណ្តុះធុរៈកិច្ចចំនួន ២០ ដែលមកពីសាធារណរដ្ឋកូរ៉េ និងក្រុមធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញផលិតផល និងសេវាកម្ម និងចែករំលែកបច្ចេកវិទ្យារបស់ពួកគេ។
នៅក្នុងព្រឹត្តិការណ៍នោះ មានវាគ្មិនកិត្តិយស ជាពិសេស លោក Chang Woo Suk នាយកប្រតិបត្តិនៃក្រុមហ៊ុន ToWs និង Silicon Vally PnP Advisor បានចែករំលែកបទពិសោធន៍របស់ពួកគេដោយនិយាយនៅក្នុងសន្និសីទស្តីពីអ្នកច្នៃប្រឌិត AI និងអ្នកចាប់ផ្តើមអាជីវកម្មដែលមានឈ្មោះថា "We Awake!"។ នោះរាប់បញ្ចូលទាំងការលើកឡើងនៅក្នុងចំណុចសំខាន់ៗមួយចំនួន រួមទាំង widespread AI war ដែលកំពុងរីករាលដាលក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ក្រុមហ៊ុនដែលបានលើកឡើងរួមមាន OpenAI, Anthropic, Google, Apple, Tesla, Nvidia, ជាដើម ។ AI នៅលើឧបករណ៍ គឺជានិន្នាការកើនឡើងជាមួយនឹងក្រុមហ៊ុនដូចជា Apple ដែលផ្តោតលើម៉ូដែល AI ទម្ងន់ស្រាលសម្រាប់ iPhones ។ គាត់ក៏បានបន្ថែមថាមានការវិនិយោគធំនៅក្នុងការចាប់ផ្តើមអាជីវកម្ម AI ជាមួយក្រុមហ៊ុនដូចជា OpenAI, Anthropic និង Figure ដែលនាំមុខគេ។
ទន្ទឹមនឹងនេះ សន្និសីទចែករំលែកបច្ចេកវិទ្យានៃការចាប់ផ្តើមអាជីវកម្មលើកទី ៧ បង្ហាញពីការជួបប្រជុំធុរកិច្ចជាសាកលរវាងអ្នកចាប់ផ្តើមអាជីវកម្មកូរ៉េ និងអ្នកចាប់ផ្តើមអាជីវកម្មកម្ពុជា មុនពេលការតាំងពិព័រណ៌ Booth ។
ក្នុងជំនួបនោះ តំណាងអ្នកចាប់ផ្តើមអាជីវកម្មកូរ៉េ និងកម្ពុជាមានឱកាសចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ បន្ទាប់ពីការពិភាក្សាគ្នារវាងការចាប់ផ្តើមអាជីវកម្មរបស់ប្រទេសទាំងពីរ គេសង្កេតឃើញថា ការចាប់ផ្តើមអាជីវកម្មទាំងពីរបានសហការគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ ជាលទ្ធផ ឃើញថាក្រុមបណ្តុះធុរៈកិច្ចចំនួន ៨ បានចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ក្រុមបណ្តុះធុរៈកិច្ចរបស់ប្រទេសទាំងពី (MOU) ត្រូវបានចុះហត្ថលេខា។
នៅថ្ងៃដដែលនោះ កម្មវិធីបន្ទាប់គឺជា ទិវាបណ្តាញលើកទី ៦ ដែលប្រព្រឹត្តទៅនៅពេលល្ងាច បន្ទាប់ពីសន្និសីទចែករំលែកបច្ចេកវិទ្យាចាប់ផ្តើមលើកទី ៧។
លោកស្រី Choi Moonjung នាយក KOICA ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលមានសក្តានុពលក្នុងការជួយដោះស្រាយបញ្ហាការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាពជីវិត។ នេះជាសន្និសីទចែករំលែកបច្ចេកវិទ្យា Startup លើកទី ៧ ដើម្បីចែករំលែកការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតអាជីវកម្មថ្មីៗ។
ក្នុងកម្មវិធី Networking Day លើកទី ៦ លោកស្រី Che Jungwon នាយករង KOICA ប្រចាំកម្ពុជា មានប្រសាសន៍ថា នាពេលកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ក៏បានគាំទ្រភាពជាដៃគូសាធារណៈ និងឯកជន ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងបន្តជួយដល់វិស័យក្នុង ការផ្តល់ធនធានបច្ចេកទេស និងធនធានបន្ថែម សម្រាប់ក្រុមបណ្តុះធុរៈកិច្ចបន្តរទៀត។
ឯកឧត្តមសាស្រ្តាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងថា ព្រឹត្តិការណ៍នៅថ្ងៃនេះជាបរិយាកាសមួយល្អ ស្របពេលនៃការវិវត្តន៍បច្ចេកវិទ្យាថ្មីៗ AI ហើយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ កំពុងខិតខំសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដើម្បីបង្កើតកម្មវិធីផ្សេងៗដែលទាក់ទងនឹង AI សម្រាប់ជំរុញឲ្យយុវជននិងសិស្សានុសិស្ស តាមរយៈ Digital education ដើម្បីភាពរីកចម្រើននឹងផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា។ នៅពេលនេះ កម្ពុជាបាននឹងកំពុងរៀបចំបង្កើតនូវប្រព័ន្ធអេកូឡូស៊ីសម្រាប់ដំណើរការសេដ្ឋកិច្ចឌីជីថលហើយ ជាពិសេស គឺដើម្បីជំរុញសេវាកម្ម និង ឧស្សាហកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាអាជីវកម្មធុរកិច្ចផងដែរ។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តឡើងខ្លួនមានមោទនភាពជាខ្លាំង ក្នុងការដែលមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដំណើរការបានយ៉ាងជោគជ័យ ក្រោមការឧបត្ថម្ភរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលជាទីតាំងដ៏សំខាន់ក្នុងការជំរុញដល់យុវជននិងសិស្សានុសិស្សដែលមានបំណងចង់ទទួលបានការបណ្តុះបណ្តាល ពីអ្នកជំនាញរបស់ខ្លួនទាក់ទងនឹងវិស័យធុរៈកិច្ច។
លោក ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុនឯកជន និងធុរកិច្ចថ្មីចំនួន ២០ក្រុម ដែលបានចូលរួមចែករំលែកបទពិសោធន៍ និងផលិតផលរបស់ខ្លួនសម្រាប់ព្រត្តិការណ៍នៅថ្ងៃនេះ ជាពិសេស សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានជួយសម្របសម្រួលដល់សិស្សានុសិស្សពីវិទ្យាល័យនៅភ្នំពេញ និងនៅខេត្តផ្សេងៗ អាចមកចូលរួមក្នុងកម្មវិធីនេះផងដែរ ជាចុងក្រោយ លោកបានប្តេជ្ញាចិត្តនឹងបន្តខិតខំពង្រឹងបន្ថែមដល់ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី ជាកន្លែងមួយដែល សិស្សិ និស្សិត អ្នកជំនាញខាងបច្ចេកវិទ្យានិងជំនួញ អ្នកធុរកិច្ចថ្មី និងអ្នកវិនិយោគ អាចមកជួបជុំនិងពិភាក្សាបាន។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានលើកឡើងក្នុងឱកាសទិវាបង្កើតបណ្តាញលើកទី៦ ជាក់ស្តែង NICC ជំរុញឱ្យមានការចែករំលែកបច្ចេកវិទ្យា និងបទពិសោធន៍ថ្មីៗ រវាងក្រុមហ៊ុន Korean Startup និង Cambodian Startup ដើម្បីបណ្ដុះគំនិតបន្ថែមទៀត ដើម្បីជោគជ័យក្នុងអាជីពបន្ទាប់។ សម្រាប់ឆ្នាំនេះ ឬ ឆ្នាំក្រោយ NICC នឹងលើកទឹកចិត្តដល់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញផ្សេងៗទៀតទាក់ទងនឹងសហគ្រិនដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ។ | កម្ពុជា និងកូរ៉េបានសហការរៀបចំសន្និសីទចែករំលែកបច្ចេកវិទ្យានៃការចាប់ផ្តើមអាជីវកម្មលើកទី 7 និងទិវាបណ្តាញលើកទី 6 នៅក្នុងខែមេសា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការពិភាក្សាដោយអ្នកដឹកនាំឧស្សាហកម្ម កិច្ចប្រជុំធុរកិច្ចដែលនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងការផ្តោតទៅលើសារៈសំខាន់ដែលកំពុងកើនឡើងនៃ AI និងការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរបានលើកឡើងពីតួនាទីនៃសន្និសីទក្នុងការលើកកម្ពស់ការច្នៃប្រឌិត ដោយកម្ពុជាមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យា និងជំនាញ ដើម្បីកែលម្អសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ |
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង លោក Dukgeun Ahn បានលើកឡើងថា វិនិយោគិនកូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍ «យ៉ាងខ្លាំង» ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា ហើយលោកបានអំពាវនាវឱ្យមានការពង្រីកពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកថ្លែងថា៖ «ក្រុមហ៊ុនកូរ៉េបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនកូរ៉េចំនួនជាង ៣០០ក្រុមហ៊ុន បានធ្វើការវិនិយោគរួចហើយក្នុងវិស័យកម្មន្តសាល វិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ ហើយគេរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតនាពេលអនាគត»។
លោក Dukgeun Ahn ថ្លែងដូច្នេះក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងកូរ៉េ នាថ្ងៃទី១៦ ខែឧសភា នៅទីក្រុងសេអ៊ូល (Seol) ប្រទេសកូរ៉េខាងត្បូង ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមផងដែរ ខណៈលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា។
នៅក្នុងវេទិកានេះ លោករដ្ឋមន្ត្រីបានស្នើនូវទិសដៅអនាគតដែលផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយលោកលើកឡើងថា៖ «ទី១ ពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមកគួរតែត្រូវបានពង្រីកបន្ថែមទៀត ហើយទី២ ត្រូវធ្វើឱ្យមានការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងបច្ចេកទេស»។
លោកបានបន្ថែមថា៖ «ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើកកម្ពស់ផ្នែកបច្ចេកវិទ្យា ដែលផ្តោតលើវិស័យវាយនភ័ណ្ឌ និងការកែច្នៃម្ហូបអាហារ ដែលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដោយផ្ទាល់»។
លោក Dukgeun Ahn បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ នឹងត្រូវបានពង្រីកឆ្ពោះទៅកាន់វិស័យទំនើបៗ ដូចជារថយន្ត និងគ្រឿងចក្រធុនធ្ងន់ ជាដើម។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសកូរ៉េ និងកម្ពុជានឹងបន្តការរីកចម្រើន និងមានវិបុលភាពជាមួយគ្នា ក្នុងនាមជាគ្រួសារជិតស្និទ្ធ និងរស់នៅដោយសុខដុមរមនា»។
ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១៧ ខែឧសភា នៅទីក្រុងសេអ៊ូល លោក ប៉ាក សុងជីន (Park Sungjin) តំណាងក្រុមហ៊ុន SM Entertainment បានលើកឡើងពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្តនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមលោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុននេះសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះនៅកម្ពុជា។
ដោយឡែក លោក Lim Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នៅថ្ងៃដដែលនេះ បានបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកក្នុងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមដដែល៕ | លោក Dukgeun Ahn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានលើកឡើងថា វិនិយោគិនកូរ៉េមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា និងអំពាវនាវឱ្យពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។ ក្រុមហ៊ុនកូរ៉េជាង ៣០០ បានវិនិយោគក្នុងវិស័យផ្សេងៗនៅកម្ពុជារួចហើយ ហើយមានការរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតនាពេលអនាគត។ លោកបានថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។ លោកបានលើកឡើងពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងបច្ចេកទេស ដោយផ្តោតលើវិស័យវាយនភ័ណ្ឌ និងកែច្នៃម្ហូបអាហារ។ ក្រុមហ៊ុន SM Entertainment និង Dunamu បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសិល្បៈកម្សាន្ត និងហិរញ្ញវត្ថុនៅកម្ពុជា៕ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រទេសកូរ៉េខាងត្បូងឱ្យមកវិនិយោគបន្ថែមនៅកម្ពុជា ដោយលោកលើកឡើងថា កម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប។
លោកអំពាវនាវដូច្នេះក្នុងពិធីបើកវេទិកាធុរកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល (Seol) នៃប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែឧសភា។
សេចក្ដីប្រកាសព័ត៌មានខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សម្ដេចមហាបវរធិបតី បានស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក» ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល បានបង្កើតយន្តការក្នុងការធានាបាននូវបរិយាកាសគាំទ្រ និងអំណោយផលដល់ភាពជោគជ័យនៃធុរកិច្ច ដែលមានស្រាប់ និងធុរកិច្ចថ្មី ប្រកបដោយភាពបុរេសកម្ម តាមរយៈការស្ដាប់យ៉ាងយកចិត្តទុកដាក់ និងជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដោយមិនខ្លាចនឿយហត់ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពដោយប្រកាន់ខ្ជាប់នូវអភិក្រម «គិតរួមគ្នា ធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា»។
លោក ហ៊ុន ម៉ាណែត បន្តថា៖ «សាធារណរដ្ឋកូរ៉េគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ទិដ្ឋាការដែលមានសុពលភាព៣ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េនៅកម្ពុជា។
លោកបានកត់សម្គាល់ពីការកើនឡើងនៃវត្តមានគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំនៅកម្ពុជា ហើយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើស ១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដោយគ្រប់ដណ្ដប់វិស័យវាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។
លោកថ្លែងថា៖ «ក្រុមហ៊ុនកូរ៉េបាន និងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅលើវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា»។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ពីការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយលោកបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនជាង ៥៩ ០០០ នាក់ កំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ហើយប្រជាជនកូរ៉េខាងត្បូងប្រមាណ ៧ ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ២០២៣។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ថ្លែងថា ការនាំចេញពីកម្ពុជាទៅកូរ៉េមួយភាគធំជាផលិតផលកសិកម្ម។ ប្រសិនបើកម្ពុជាមានលទ្ធភាពវិនិយោគលើការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញទៅកូរ៉េ វានឹងអាចជួយបន្ថែមនូវតម្លៃបន្ថែមដល់ផលិតផលទាំងនោះដើម្បីនាំចេញទៅកូរ៉េ និងជួយបន្ថែមទៀតដល់ប្រជាជនកម្ពុជាឱ្យមានការងារធ្វើ ក៏ដូចជាបង្កើនការនាំចេញទៅតាមបទដ្ឋានគុណភាពកសិផលដែលបានកែច្នៃ និងគោរពបាននូវបទដ្ឋានអនាម័យ និងភូតគាមអនាម័យ។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៧ ឧសភា ថា៖ «សម្រាប់ការវិនិយោគរបស់កូរ៉េទៅលើវិស័យឧស្សាហកម្មនេះ ជាពិសេសលើវិស័យកម្មន្តសាលនេះគឺជាសក្ដានុពលមួយធំណាស់។ កន្លងមកយើងឃើញថា កូរ៉េបានវិនិយោគហើយទាក់ទងនឹងវិស័យនេះ ដូចជាទាក់ទងនឹងរោងចក្រផលិតខ្សែកាប រោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក ជាពិសេស រោងចក្រដំឡើងរថយន្ត»។
លោកបន្ថែមថា៖ «ដោយសារតែកម្ពុជាផ្ដល់អាទិភាពសំខាន់ទៅលើវិស័យនេះ ជាពិសេស ការបណ្ដុះបណ្ដាលកម្មករដែលមានជំនាញដើម្បីបម្រើទៅលើវិស័យឧស្សាហកម្ម ហើយនិងវិស័យកម្មន្តសាលនេះ ដូច្នេះ វាជាឱកាសមួយសម្រាប់ការបង្កើនការវិនិយោគរបស់កូរ៉េទៅលើវិស័យគ្រឿងបង្គុំអេឡិចត្រូនិកនេះ»។
លោក ជ័យ តិច លើកឡើងថា ដើម្បីបង្កើននូវការវិនិយោគពីកូរ៉េខាងត្បូងមកកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើការបន្ថែមទៀតក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានពេញលេញ ធ្វើការផ្លាស់ប្ដូររវាងធុរកិច្ចនៃប្រទេសទាំងពីរ និងបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរដើម្បីធ្វើការផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាការអនុម័តនូវច្បាប់ទាក់ទងនឹងពន្ធត្រួតស៊ីគ្នា ដើម្បីបង្កើនការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាថ្ងៃទី១៦ ឧសភា លោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ាណែត ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង និងការជំរុញឱ្យមានយន្តការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅកម្ពុជា៕ | លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យកូរ៉េខាងត្បូងវិនិយោគបន្ថែមនៅកម្ពុជា ដោយសារតែកម្ពុជាមានសក្ដានុពលដ៏ធំសម្រាប់កំណើនក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប។ លោកបានថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ថាលោកស្វាគមន៍ការវិនិយោគបន្ថែម និងរាជរដ្ឋាភិបាលបានបង្កើតបរិយាកាសសម្រាប់ភាពជោគជ័យនៃធុរកិច្ច។ កម្ពុជាបានផ្តល់ទិដ្ឋាការរយៈពេល៣ឆ្នាំ ដើម្បីលើកទឹកចិត្តវិនិយោគិនកូរ៉េ ហើយពាណិជ្ជកម្មទ្វេភាគីកើនឡើងលើស១ពាន់លានដុល្លារនៅឆ្នាំ២០២៣។ លោកក៏បានកត់សម្គាល់ពីការកើនឡើងនៃវត្តមានគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យឧស្សាហកម្ម៕ |
មូនិធិវិនិយោគសហគ្រាសមេគង្គ (Mekong Enterprise Fund IV ឬ MEF IV)) មានមោទនភាព ប្រកាសអំពីការវិនិយោគរបស់ខ្លួនចំនួន ៥ លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន ហាសកម្ពុជា (Husk Ventures Cambodia Co., Ltd) ដែលជាក្រុមហ៊ុនច្នៃធ្យូងអង្កាម និងជីធម្មជាតិ ដែលមានការប្តេជ្ញាចិត្តចំពោះការអនុវត្តកសិកម្មកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍។
ការវិនិយោគនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ MEF IV មិនត្រឹមតែ ផលចំណេញ ផ្នែកហិរញ្ញវត្ថុ និងថែមទាំងបង្កើតផលវិជ្ជមានដល់សង្គម និងបរិស្ថាននៅក្នុងតំបន់។
ក្រុមហ៊ុនហាស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសហគ្រិនស្ត្រីពីររូបគឺលោកស្រី Heloise Buckland និង Carol Rius ក្រោមការគាំទ្រដោយ Richard Kendall កាលពីឆ្នាំ ២០១៩។ ក្រុមហ៊ុនហាស រីកចម្រើនយ៉ាងឆាប់រហ័សក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត។
ក្រុមហ៊ុនហាស ផលិតធ្យូងអង្កាម ជីកាបូនធ្យូងអង្កាម និងផលិតផលការពារដំណាំដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមដែលកសិករជួបប្រទះ រួមមានគម្លាតទិន្នផល សត្វល្អិត ជំងឺ និងការគ្រប់គ្រងដី សារធាតុចិញ្ចឹមមិនបានល្អ ព្រមទាំងការប្រែប្រួលអាកាសធាតុ។
លោកស្រី Ingrid van Ginkel នាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនហាសកម្ពុជា ថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់ Mekong Capital ចំពោះការកែប្រែគុណភាពដី ការប្រមូលកាបូន និងការលើកកម្ពស់ជីវភាព របស់កសិករខ្នាតតូច គឺពិតជាស្របតាមបេសកកម្មរបស់យើង នៅក្រុមហ៊ុនហាសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើការរួមគ្នាជាមួយក្រុមការងាររបស់ពួកគេ ដើម្បីពង្រីកអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា ផលិតជីកាបូន ដែលមានគុណភាពខ្ពស់សម្រាប់ដំណាំសំខាន់ៗដូចជាស្រូវ ស្វាយចន្ទី និង ដំឡូងមី ដែលធ្វើឲ្យដីកសិករធន់នឹងអាកាសធាតុ និងទិន្នផលកាន់តែប្រសើរ»។
លោកស្រី Heloise Buckland នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនហាស មានប្រសាសន៍ថា៖«បេសកកម្មរបស់យើង គឺដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាកសិកម្មកកើតឡើងវិញ។ ដើម្បីសម្រេចបាននូវចំណុចនេះ យើងបានបង្កើតនូវបច្ចេកវិទ្យា និងផលិតផលដ៏អស្ចារ្យដែលអាចកែប្រែគុណភាពដី និងចាប់កាបូន ហើយធ្វើឲ្យមានភាពធន់នឹងអាកាសធាតុ។ កសិករជ្រើសរើសផលិតផលរបស់យើង ព្រោះថាវាមានតម្លៃធូរថ្លៃជាងធាតុចូលធម្មតា និងជួយដល់សុខភាពដីរយៈពេលវែង អាចការពារដំណាំ និងបង្កើនប្រសិទ្ធភាពទឹក និង សារធាតុចិញ្ចឹម។ ការប្ដេជ្ញាចិត្តរបស់ Mekong Capital ក្នុងការគាំទ្រចក្ខុវិស័យរបស់យើង នៅពេលនេះ គឺជាពេលដែលល្អបំផុត ដោយពួកយើងត្រូវការដំណោះស្រាយដែលអាចសម្រេចបាន ក្នុងការធ្វើមាត្រដ្ឋាន និងផលប៉ះពាល់ដល់ការរិចរិលដីដែលនៅសេសសល់ គឺជារឿងបន្ទាន់បំផុត»។
លោកស្រី Ellen Van នាយករបស់ Mekong Capital និងជាប្រធានផ្នែកលក់ សម្រាប់ការវិនិយោគនៅហាស បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនហាសក្នុងការនាំយកចំណេះដឹង និងការច្នៃប្រឌិតរួមគ្នា ដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកកសិកម្មកកើតឡើងវិញនៅ Mekong Capital យើងជឿជាក់លើការវិនិយោគនៅក្នុងក្រុមហ៊ុនដែល មិនត្រឹមតែផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលវិជ្ជមានដល់សង្គម និងបរិស្ថានផងដែរ។ យើងឈរនៅពីក្រោយបេសកកម្មរបស់ ក្រុមហ៊ុនហាស ហើយយើងទន្ទឹងរង់ចាំគាំទ្រការរីកលូតលាស់ នៅឆ្នាំខាងមុខ ដើម្បីបង្ហាញពីផលជះជាវិជ្ជមាន ដល់សង្គម និង ផលចំណេញ»។
អំពីក្រុមហ៊ុនហាស៖
ក្រុមហ៊ុនហាស គឺនៅជួរមុខនៃកសិកម្មកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ បង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយលោកស្រី Heloise Buckland និង Carol Rius ចូលរួមដោយ Richard Kendall ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនផ្តល់អាទិភាពដល់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
យុទ្ធសាស្ត្រសំខាន់ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលស្ត្រីជាឯកអគ្គរដ្ឋទូតកសិកម្មកាបូន ផ្តល់អំណាចឱ្យពួកគេក្នុងការតស៊ូមតិសម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាព និងអប់រំអ្នកដទៃអំពីសុខភាពដី។ វិធីសាស្រ្តនេះ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងលក់នៅនឹងកន្លែង ដែលដឹកនាំដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា បានរួមចំណែកដល់ ២៧% នៃការលក់ក្នុងឆ្នាំ ២០២៣។
ប្រតិបត្តិការជីសរីរាង្គ និងជីសរីរាង្គដំបូងបង្អស់របស់ក្រុមហ៊ុនហាស គឺបានចាប់ផ្តើម នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ ហើយប្រទេសនេះនៅតែជាមជ្ឈមណ្ឌលប្រតិបត្តិការ ដ៏សំខាន់សម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុនមានគោលបំណងបំពេញតម្រូវការជីសរីរាង្គ ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់វិស័យកសិកម្មដែលមានការប្រកួតប្រជែង រួមបញ្ចូល ភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព។
ក្រុមហ៊ុនហាស ក៏មានផែនការប្រកបដោយមហិច្ឆិតាក្នុងការដាក់ប្រទេសកម្ពុជាឱ្យស្ថិតក្នុងភាពជាអ្នកដឹកនាំក្នុងការចាប់កាបូនដោយធ្វើទៅលើដំណាំសំខាន់ៗដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ដោយការកែប្រែគុណភាពដី និងការចាប់កាបូន។ | មូលនិធិវិនិយោគសហគ្រាសមេគង្គ (Mekong Enterprise Fund IV) បានប្រកាសការវិនិយោគចំនួន ៥ លានដុល្លារនៅក្រុមហ៊ុន ហាសកម្ពុជា ដែលច្នៃធ្យូងអង្កាម និងជីធម្មជាតិ ដើម្បីអនុវត្តកសិកម្មកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍។ ការវិនិយោគនេះបង្ហាញពីការយកចិត្តទុកដាក់របស់ MEF IV ក្នុងការបង្កើតផលវិជ្ជមានដល់សង្គម និងបរិស្ថាន។ ហាសកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសហគ្រិនស្ត្រី Heloise Buckland និង Carol Rius និងបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យកសិកម្ម។ ក្រុមហ៊ុននេះផលិតធ្យូងអង្កាម ជីកាបូនធ្យូងអង្កាម និងផលិតផលការពារដំណាំ ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមដែលកសិករជួបប្រទះ។ MEF IV បានសន្យាគាំទ្រចក្ខុវិស័យរបស់ហាសក្នុងការផ្តល់ដំណោះស្រាយដើម្បីបង្កើនផលចំណេញ និងភាពធន់នឹងអាកាសធាតុ សម្រាប់ដំណាំសំខាន់ៗនៅកម្ពុជា។ |
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) ប្ដេជ្ញាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលនឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ និងបង្កើតការងារ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៣ ខែឧសភា នៅទីស្តីការក្រសួង។
ភាគីទាំង២ បានឯកភាពលើសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះរវាងកម្ពុជា-UAE ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៥ ឧសភា ថា៖ «ភាគីទាំង២ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគទាំង២បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំង២»។
ភាគីទាំង២ក៏បានផ្លាស់ប្ដូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ។
ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ ឧសភា លោក Aldhaheri បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយសង្គមលោកនាយករដ្ឋមន្ត្រី។
ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត ថ្លែងថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន់ និងបរិយាបន្ន។
លោកថ្លែងថា៖ «ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២ភាគរយ នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០ភាគរយ ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ»។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-UAE ដោយលោកមានជំនឿថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ៕ | កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្តេជ្ញាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលនឹងបើកទូលាយទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ និងបង្កើតការងារ។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា និងលោក Obaid Saeed Obaid Bintaresh Aldhaheri នៅថ្ងៃទី ១៣ ឧសភា។ ភាគីទាំង២ បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ២០២៣ និងបានសម្ដែងការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។ នៅក្នុងជំនួបនេះ លោក Aldhaheri បានបញ្ជាក់ថា លោកនឹងខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍ ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា។ |
វាជាមោទនភាពមួយទៀតរបស់កម្ពុជាដែលផលិតផលមានគុណភាពមួយប្រភេទបានទៅដល់ទីផ្សារបរទសនៅក្នុងឆ្នាំនេះ។ ម្រេចខ្មៅចំនួន ៣០តោនបានទៅដល់ប្រទេសចិន កាលពីខែមេសា ប៉ុន្តែ បញ្ហាប្រឈមអាចកើតមាននៅឆ្នាំ២០២៥ សម្រាប់ផលិតផលកសិកម្មមួយនេះ។
ម្រេចខ្មៅចំនួន ៣០តោន ដែលជាផលិតផលរបស់ក្រុមហ៊ុន Sela Pepper ត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាលើកដំបូង។ ផលិតផលនេះបានទៅដល់ទីក្រុង Qingdao ស្ថិតនៅក្នុងខេត្ត Shandong នៅភាគខាងកើតនៃប្រទេសចិន កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ។
អ្នកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper បានឲ្យដឹងថា ការនាំចេញលើកទីមួយទៅកាន់ប្រទេសចិននេះធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសអំពីការអនុញ្ញាតឲ្យកម្ពុជានាំចេញម្រេចទៅប្រទេសចិនកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
អ្នកស្រីពន្យល់ថា ម្រេចដែលអាចនាំចេញទៅបានត្រូវតែអនុលោមទៅតាមការកំណត់របស់អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។ អ្នកស្រីថា ម្រេចពីក្រុមហ៊ុនរបស់អ្នកស្រីមានគុណភាពទៅតាមតម្រូវការរបស់អតិថិជនចិន។
អ្នកស្រីនិយាយថា៖ «វាជាការប្រារព្ធខួបមួយឆ្នាំនៃការប្រកាសអំពីការផ្ដល់សិទ្ធិនាំចេញម្រេចទៅប្រទេសចិន។ វាជាសមិទ្ធិផលមួយដ៏ធំគួរឲ្យកត់សម្គាល់ និងថ្ងៃដ៏ល្អសម្រាប់កសិករដាំម្រេចកម្ពុជា និងសម្រាប់ក្រុមហ៊ុន Sela Pepper ផ្ទាល់តែម្ដង។ ខ្ញុំសូមអរគុណដល់កសិករទាំងអស់»។
ក្រៅពីនាំចេញទៅប្រទេសចិន ក្រុមហ៊ុន Sela Pepper ក៏នាំចេញម្រេចខ្មៅទៅប្រទេសប្រមាណ ១០ផ្សេងទៀតនៅលើពិភពលោក។
អ្នកស្រី Anna Cai បញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកស្រីបានដំណើរការ ៩ឆ្នាំមកហើយ ដោយធ្វើការរួមគ្នាជាមួយកសិករដើម្បីផលិតម្រេចដែលមានគុណភាពសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញ។
កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញម្រេចសរុបជាង ៦ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ដែលតួលេខនេះបង្ហាញពីការធ្លាក់ចុះជិត ២៧ភាគរយប្រៀបធៀបនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះបណ្ដាលមកពីកត្តារួមផ្សំផ្សេងៗបូករួមទាំងការស្ទាក់ស្ទើររបស់កសិករដែលមិនចង់លក់ចេញដោយសារបានតម្លៃទាប។ នេះបើតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យ៉ាងណាក៏ដោយ អាកាសធាតុក្ដៅ និងគ្រោះរាំងស្ងួតរយៈពេលវែងនៅ២០២៤ឆ្នាំនេះ នឹងធ្វើឲ្យផលិតផលកសិកម្មប្រឈមនឹងការធ្លាក់ចុះ ក្នុងនោះក៏មានទាំងម្រេចផងដែរ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានឲ្យដឹងថា ក្រុមហ៊ុន Sela Pepper ក៏ជាសមាជិករបស់សមាគមនេះដែរ។
លោកថា ការនាំចេញនេះជាការចូលរួមលើកកម្ពស់ផលិតផលកម្ពុជា។ យ៉ាងណាក៏ដោយលោកបង្ហាញកង្វល់អំពីកង្វះផលិតផលសម្រាប់ឆ្នាំ២០២៥ ដោយសារតែដំណាំម្រេចក្នុងឆ្នាំនេះរងគ្រោះពីគ្រោះរាំងស្ងួត។
បើតាមលោក ងួន ឡាយ ម្រេចដែលមានក្នុងប្រទេសនៅក្នុងឆ្នាំ២០២៤នេះ គឺជាផលិតផលកាលពីឆ្នាំមុន ហើយក៏មានមិនច្រើននោះដែរ។
លោកនិយាយថា៖ «ស្ថានភាពសម្រាប់ឆ្នាំ២០២៤នេះ ម្រេចខូចខាតអស់ច្រើនណាស់។ យើងអាចប៉ាន់ស្មានថា ការខូចខាតមាន ៦០ភាគរយបាត់ទៅហើយ។ កាលពីឆ្នាំមុន ភ្លៀងច្រើនពេក ធ្វើឲ្យរលួយគល់ដើមម្រេចមួយចំនួនធំ។ ដល់មករដូវប្រាំងឆ្នាំនេះ មានការរាំងរហូតដល់ ៦ឬ ៧ខែ ធ្វើឲ្យខ្វះទឹក ដល់អីចឹងទៅវាងាប់អស់ច្រើនណាស់»។
លោកបន្តថា៖ «ខ្ញុំធ្លាប់បេះម្រេចបាន ៨ឬ៩តោនក្នុងមួយឆ្នាំ តែឆ្នាំនេះអត់បាន គឺបានយ៉ាងច្រើន ២០០គីឡូក្រាម។ បើយើងមើលទៅលើកសិដ្ឋានផ្សេងៗក៏មិនខុសគ្នាដែរ គឺខូចច្រើនណាស់។ សម្រាប់ឆ្នាំ២០២៥ យើងមិនសង្ឃឹមថានឹងមានម្រេចសម្រាប់នាំចេញរាប់រយតោនដូចមុនទេ។ បានតែ៥០ ទៅ៦០តោន វាល្អណាស់ទៅហើយ»។
ទោះបីជាមានបញ្ហាប្រឈមបណ្ដាលមកពីគ្រោះធម្មជាតិបែបនេះក្ដី អ្នកស្រី Anna Cai អះអាងថា ក្រុមហ៊ុនអ្នកស្រីបន្តធ្វើការជាមួយកសិករដើម្បីមានម្រេចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ។
អ្នកស្រីថ្លែងថា៖ «ពិតណាស់ រដូវប្រាំងនេះធ្វើឲ្យមានបញ្ហាលំបាកសម្រាប់ដំណាំម្រេច។ ប៉ុន្តែ មិនថាលំបាកយ៉ាងណាទេ កសិករនឹងក្រុមហ៊ុនរបស់យើងនឹងបន្តពុះពារតទៅទៀត»។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា អាកាសធាតុឡើងកម្ដៅខ្លាំងក្នុងឆ្នាំនេះពិតជាប៉ះពាល់ដល់ដំណាំកសិកម្ម បូករួមទាំងម្រេចផងដែរ។ ដើម្បីកាត់បន្ថយការផលប៉ពាល់នេះ ម្ចាស់កសិដ្ឋានម្រេចអាចប្រើសំណាញ់ពណ៌ខ្មៅដើម្បីបាំងពីលើទប់កម្ដៅ ឬ ចំហាយទឹក ឬ ទឹកសាចដើម្បីស្រោចឲ្យបានញឹកញាប់។ ធ្វើដូច្នេះដើម្បីកាត់បន្ថយកម្ដៅ និង ផ្ដល់ទឹកដល់ដំណាំឲ្យបានគ្រប់គ្រាន់៕ | ម្រេចខ្មៅចំនួន ៣០តោនដែលផលិតដោយក្រុមហ៊ុន Sela Pepper ត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាលើកដំបូងកាលពីខែមេសា ឆ្នាំ ២០២៤។ នេះជាសមិទ្ធិផលដ៏មានន័យសម្រាប់កម្ពុជានិងកសិករដាំម្រេច។ ទោះជាយ៉ាងណា បញ្ហាអាកាសធាតុក្ដៅនិងគ្រោះរាំងស្ងួតនៅឆ្នាំ ២០២៤ អាចធ្វើឲ្យមានបញ្ហាកង្វះផលិតផលក្នុងឆ្នាំ ២០២៥។ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត ក៏បានបង្ហាញកង្វល់អំពីការខ្វះខាតនេះ ដោយសារដំណាំម្រេចបានរងការខូចខាតយ៉ាងខ្លាំង។ អ្នកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper បានអះអាងថា គឺព្យាយាមធ្វើការជាមួយកសិករដើម្បីបន្តផ្គត់ផ្គង់ម្រេចទៅតាមតម្រូវការទីផ្សារ ដោយមិនបញ្ជាអំពីបញ្ហាអាកាសធាតុ។ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលរបស់លោកនឹងជួយគាំទ្រដល់វិស័យឯកជន ហើយថារដ្ឋាភិបាលមិនមែនប្រៀបបីដូចជាសត្វឆ្មាដែលចាំតែចាប់កណ្ដុរនោះទេ។
ក្នុងពិធីសម្ពោធសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែឧសភា លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលនឹងជួយគាំទ្រដល់វិស័យឯកជន និងក្រុមហ៊ុននានាដែលកំពុងរកស៊ីនៅកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យមានការចូលមកវិនិយោគបន្ថែមទៀតពីក្រុមហ៊ុននានានៅក្រៅនិងក្នុងប្រទេស។ យ៉ាងណាក៏ដោយ លោកចង់ឃើញមានកិច្ចសហការគ្នាល្អរវាងវិស័យទាំងពីរនេះដោយគោរពអនុលោមភាព។
លោកនិយាយថា៖ «ការពង្រឹងអនុលោមភាព គឺពង្រឹងភាពស្របតាម ឬប្រព្រឹត្តទៅតាមគោលការណ៍ ផែនការ នីតិវិធីច្បាប់ បទបញ្ញត្តិ និងកិច្ចសន្យា។ តើការពង្រឹងអនុលោមភាពបានប្រយោជន៍អ្វី? ការពង្រឹងអនុលោមភាព គឺការពង្រឹងសណ្ដាប់ធ្នាប់ របៀបរៀបរយ និងមានតម្លាភាព ឲ្យមានបរិស្ថានមួយដែលមានភាពច្បាស់លាស់ និងងាយស្រួលធ្វើសកម្មភាពអាជីវកម្ម។ វាបង្កើតការទុកចិត្តគ្នារវាងឯកជននិងឯកជន រវាងរដ្ឋនិងឯកជន និងបង្កើតបរិស្ថានធុរកិច្ចដែលមានស្ថិរភាពនិងមានលំនឹង»។
លោកលើកឡើងថា នៅពេលឮពាក្យថាអនុលោមភាព មានក្រុមហ៊ុនខ្លះយល់ថា វាជារឿងរសើប។ លោកស្នើកុំឲ្យក្រុមហ៊ុននានាប្រៀបធៀបពាក្យនេះទៅនឹងសត្វឆ្មាដែលចាំតែចាប់កំហុសកណ្ដុរ ព្រោះថារដ្ឋាភិបាលមិនមែនជាឆ្មាដែលចាំតែចាប់កំហុសវិស័យឯកជននោះទេ។
លោកថ្លែងថា៖ «រដ្ឋមានតួនាទីគាំទ្រ មិនដើរតួនាទីផាកពិន័យទេ។ ខ្ញុំមិនចង់ឲ្យមានការយល់ឃើញថាឲ្យតែឮពាក្យថារដ្ឋគឺគេសំដៅថាចាំតែផាក ចាំតែចាប់កំហុស។ រដ្ឋមិនចង់ដើរតួនាទីបែបនេះទេ។ ភាពជាដៃគូខ្ញុំចង់បានការជួយគិត ជួយធ្វើ ជួយអនុវត្ត»។
លោកនាយករដ្ឋមន្ត្រីចង់ឲ្យវិស័យឯកជននិងរដ្ឋរួមគ្នាធ្វើឲ្យកម្ពុជាក្លាយជាកន្លែងដែលបរទេសចង់មកវិនិយោគ។ លោកថា រដ្ឋាភិបាលប្ដេជ្ញាក្នុងការបង្កលក្ខណៈងាយស្រួលឲ្យវិនិយោគិននៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ យល់ថា អនុលោមភាពរបស់វិស័យឯកជននៅមិនទាន់គ្រប់គ្រាន់ ឬមិនទាន់គ្រប់ក្រុមហ៊ុននៅឡើយទេ ដែលមូលហេតុអាចមកពីតម្រូវការអនុលោមភាពមានការតឹងតែងពេក។
លោកថ្លែងថា វាជាការសំខាន់ដែលក្រុមហ៊ុនប្រកួតប្រជែងដោយឈរលើអនុលោមភាពដូចគ្នា។ ប៉ុន្តែ ក្រុមហ៊ុនដែលអនុលោមទាំងស្រុង ប្រឈមនឹងការបង់ពន្ធច្រើន ដែលពិបាកធ្វើឱ្យទំនិញ ឬសេវាមានថ្លៃទាបដូចក្រុមហ៊ុនមិនអនុលោម ឬមិនអនុលោមទាំងស្រុង។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំយល់ថាគួរតែសម្រួលអនុលោមភាព ឱ្យមានភាពប្រាកដនិយមសម្រាប់ក្រុមហ៊ុនទាំងអស់អនុលោមបានទាំងស្រុង ដើម្បីឲ្យមានភាពយុត្តិធម៌ក្នុងការប្រកួតប្រជែង។ ឧទាហរណ៍ ដូចជាការបន្ទាបអត្រាពន្ធ។ នៅពេលក្រោយ អាចមានការតំឡើងបន្តិចម្តងៗបាន ដោយមានការចូលរួមទាំងអស់គ្នា»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTA ថ្លែងថា អនុលោមភាពមានទិដ្ឋភាពនានាដូចជា ផ្នែកពលកម្ម បរិស្ថាន ពន្ធ សុវត្ថិភាពផ្នែកអាគារ និងចំណុចជាច្រើនទៀត ហើយផ្នែកទាំងនេះមានបញ្ហាប្រឈមខុសៗគ្នា។
លោកថ្លែងថា៖ «វិស័យឯកជនបាននិងកំពុងអនុវត្តទៅតាមគោលការណ៍នៃការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ដើម្បីឲ្យសម្រេចបាននូវអនុលោមភាពពេញលេញ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា អ្វីដែលលោក ហ៊ុន ម៉ាណែត បានលើកឡើងគឺលោកចង់ឲ្យគ្រប់ក្រុមហ៊ុនទាំងអស់គោរពច្បាប់ឲ្យបានស្មើរៗគ្នា សូម្បីតែខាងរដ្ឋាភិបាលក៏ត្រូវតែគោរពដូចគ្នាដែរ។
លោកថ្លែងថា៖ «ដូច្នេះអនុលោមភាពគឺការគោរពច្បាប់ទាំងអស់គ្នា ទាំងមន្ត្រី ទាំងអ្នករកស៊ី គឺយើងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីទៅថ្ងៃមុខយើងអាចអនុវត្តបានល្អប្រសើរទាំងអស់គ្នា បំបាត់នូវភាពមិនប្រក្រតី ឬការិយាធិបតេយ្យជាដើម គឺយើងដើរទៅដោយស្របគ្នា។ នេះជាអ្វីដែលវិស័យឯកជនចង់បាន គឺប្រកួតប្រជែងដោយស្មើភាព។ បើមានអនុលោមភាព ការប្រកួតប្រជែងគឺស្មើគ្នា»។
លោកជាឧទាហរណ៍ថា ក្នុងករណីនាំចេញ ក្រុមហ៊ុនទាំងអស់ត្រូវគោរពតាមអនុលោមភាពពន្ធ គឺត្រូវបង់ពន្ធត្រឹមត្រូវ។ លោកថា ការអនុវត្តអនុលោមភាពបានត្រឹមត្រូវនឹងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនថវិកាជាតិ៕ | លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងគាំទ្រវិស័យឯកជន និងក្រុមហ៊ុននានាដែលរកស៊ីនៅកម្ពុជា ហើយមិនដើរតួនាទីដូចជាសត្វឆ្មាចាំតែចាប់កណ្ដុរទេ។ ក្នុងពិធីសម្ពោធសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា លោកបានអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀត និងបញ្ជាក់ពីសារៈសំខាន់នៃអនុលោមភាពដែលជួយបង្កើតបរិស្ថានអាជីវកម្មមានស្ថិរភាព និងមានលំនឹង។ លោកបានស្នើកុំឲ្យយល់ថារដ្ឋចាំតែចាប់កំហុសវិស័យឯកជន ប៉ុន្តែគួរបានឃើញថារដ្ឋគាំទ្រវិស័យឯកជន ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាកន្លែងគួរឲ្យវិនិយោគ។ លោក ហ៊ុន ម៉ាណែត ចង់ឲ្យវិស័យឯកជននិងរដ្ឋធ្វើការរួមគ្នាដើម្បីអនុវត្តអនុលោមភាពបានល្អ និងប្រកួតប្រជែងដោយស្មើភាព។ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព ដោយផ្លាស់ប្ដូរពីការប្រើក្រដាសទៅជាការមិនប្រើក្រដាស ដោយប្រព័ន្ធនេះមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នាថ្ងៃទី៧ ខែឧសភា នៅរាជធានីភ្នំពេញ លោកថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា។
ប្រព័ន្ធនេះមានគោលដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន ព្រមទាំងបង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យា និង ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និង ចំណាយពាក់ព័ន្ធផ្សេងៗ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជាមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង ស្ថាប័នមានសមត្ថកិច្ចផ្សេងគ្នាជាច្រើនលើកមកជាការស្នើសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក»។
លោកបន្ថែមថា៖ «ប្រព័ន្ធបញ្ជរតែមួយជាតិរួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ ឬហៅថា អាស៊ីគូដា (ASYCUDA) នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាដោយផ្លាស់ប្ដូររបៀបរបបការងារពីការពឹងផ្អែកទៅលើក្រដាសទៅជាការមិនប្រើក្រដាស។ ប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូជីឌីថលសម្រាប់ធុរកិច្ចដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាពនិងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «សមិទ្ធផលនេះក៏ជាការបន្តជំរុញនូវការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើរភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ចនិងនីតិវិធីសារពើពន្ធ»។
លោករំពឹងយ៉ាងមុតមាំថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះនឹងក្លាយទៅជាគំរូជោគជ័យមួយទៀតនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ននៃរដ្ឋាភិបាលដែលបានជម្នះនូវការលំបាក ក្នុងដំណើរការសម្របសម្រួលស្ថាប័ន។ ប្រព័ន្ធនេះអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា គឺជាសមិទ្ធផលរួមគ្នារបស់ក្រសួង ស្ថាប័ននៃរដ្ឋាភិបាលក្នុងការអនុវត្តការងារតាមអភិក្រមចីរភាពនៃប្រព័ន្ធតួអង្គតែមួយ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការធ្វើការរួមគ្នា «ប្រកបដោយជោគជ័យ» នេះក៏បានហុចផលដល់វិស័យឯកជន និង ទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិ មានជាអាទិ៍ ចំណេញពេល កាត់បន្ថយចំណាយដោយមិនចាំបាច់ត្រូវរត់ការពីក្រសួង ស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីនេះថា ក្រៅពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលគាំទ្រដល់មុខងារបច្ចេកទេសនីមួយៗ ក្រសួងរបស់លោកបានគិតគូរលើការរៀបចំជាប្រព័ន្ធអេកូឡូស៊ី និង ថ្នាលបច្ចេកវិទ្យាដែលមានភាពប្រទាក់ក្រឡាគ្នាដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗ ទាំងប្រព័ន្ធបច្ចេកវិទ្យាក្នុងក្រសួងរបស់លោក និងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ស្ថាប័នផ្សេងទៀត អាចធ្វើការប្រទាក់ក្រឡាជាមួយគ្នាបានជាចង្កោមនៃអង្គតែមួយ។
លោកថ្លែងថា៖ «ការដាក់ចេញនូវថ្នាលឌីជីថលគន្លឹះសំខាន់ៗ ដូចជា ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ហៅកាត់ថា CamDX បានបើកឡើងនូវឱកាសឱ្យប្រព័ន្ធដទៃទៀតអាចធ្វើការរួមគ្នានិងប្រទាក់ក្រឡាគ្នា ដោយបង្កើតបានជាសេវាឌីជីថលថ្មីៗឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។ ជាក់ស្ដែង ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតនៃក្រសួងស្ថាប័នចំនួន ២១ បានអនុញ្ញាតឱ្យធុរជនចុះបញ្ជីអាជីវកម្មដោយប្រើពេលត្រឹមតែ ៨ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ»។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ក្នុងរយៈជិត៤ឆ្នាំ បើគិតពីពេលចាប់ផ្ដើមដាក់ឱ្យដំណើរការ CamDX នៅពាក់កណ្ដាលឆ្នាំ ២០២០ មកដល់ដំណាច់ខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនចំនួន ៣៥ ៧៥៥ ជាមួយនឹងទំហំដើមទុន ១០,៧៣ ប៊ីលានដុល្លារអាមេរិកបានចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធអេកូឡូស៊ីនេះ៕ | លើកឡើងថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជានឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាដោយផ្លាស់ប្ដូររបបការងារពីការពឹងផ្អែកទៅលើក្រដាសទៅជាការមិនប្រើក្រដាស។ ប្រព័ន្ធនេះមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយរបស់អាស៊ាន ដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករត្រូវរត់ការឆ្លងកាត់ក្រសួង ស្ថាប័នមានសមត្ថកិច្ចផ្សេងៗ។ លើកនាយករដ្ឋមន្ត្រីបានបន្ថែមថា ការធ្វើការរួមគ្នា "ប្រកបដោយជោគជ័យ" ក៏បានហុចផលដល់វិស័យឯកជន និង ទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិ។ លោកអូន ព័ន្ធមុនីរ័ត្នបញ្ជាក់ថា ក្នុងរយៈជិត៤ឆ្នាំ បើគិតពីពេលចាប់ផ្ដើមដាក់ឱ្យដំណើរការ CamDX នៅពាក់កណ្ដាលឆ្នាំ ២០២០ មកដល់ដំណាច់ខែមេសា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនចំនួន ៣៥ ៧៥៥ ជាមួយនឹងទំហំដើមទុន ១០,៧៣ ប៊ីលានដុល្លារអាមេរិកបានចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធអេកូឡូស៊ីនេះ។ |
រុស្ស៊ីបានព្រមានបាញ់ទម្លាក់យន្តហោះចម្បាំងដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក F-16 ក្នុងករណីប្រទេសណាមួយប្រគល់ឱ្យអ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមប្រឆាំងខ្លួននោះ ប៉ុន្តែមហាអំណាចនុយក្លេអ៊ែររុស្ស៊ីបានបដិសេធថា ខ្លួនមិនបានគូសវាសសម្រាប់ការវាទីចូលប្រទេសណាតូណាមួយដែលជាអតីតរដ្ឋក្នុងសហភាពសូវៀតនោះទេ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា រុស្ស៊ីគ្មានគំនិតលើប្រទេសណាតូណាមួយឡើយ ហើយនឹងមិនវាយប្រហារប្រទេសប៉ូឡូញ រដ្ឋបាល់ទិក ឬសាធារណរដ្ឋឆេកឡើយ ប៉ុន្តែប្រសិនបើលោកខាងលិចផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន នោះពួកគេនឹងត្រូវបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ី។
រុស្ស៊ីបានចាប់ផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនដែលជារដ្ឋឯករាជ្យពេញលេញ និងជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយប្តេជ្ញាប្រើពេលតែប៉ុន្មានថ្ងៃដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមានទំនោរទៅរកបស្ចឹមប្រទេសឬប្លុកសេរីដឹកនាំដោយសហរដ្ឋអាមេរិក។
ក្រោយការលើកទ័ពចូលអ៊ុយក្រែន វិបត្តសង្គ្រាមមិនឈ្នះមិនចាញ់មួយនេះបានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាកាលឆ្នាំ ១៩៦២។
ថ្លែងទៅកាន់អាកាសយានិករបស់កងទ័ពអាកាសរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក បានពង្រីកឆ្ពោះទៅទិសខាងកើតឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ប៉ុន្តែថា ទីក្រុងម៉ូស្គូមិនមានគម្រោងវាយប្រហាររដ្ឋណាតូនោះទេ។
យោងតាមការចេញសេចក្តីប្រកាសរបស់វិមានក្រឹមឡាំងដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បាននិយាយថា៖ «យើងមិនមានចេតនាឈ្លានពានចំពោះរដ្ឋទាំងនេះទេ។ គំនិតដែលថាយើងនឹងវាយប្រហារប្រទេសមួយចំនួនទៀត ដូចជា ប៉ូឡូញ រដ្ឋបាល់ទិក និងឆេកក៏កំពុងភ័យខ្លាចផងដែរ គឺគ្មានហេតុផលទល់តែសោះ។ វាគ្រាន់តែជាលេសប៉ុណ្ណោះ»។
កន្លងមក មេដឹកនាំប្រទេសលោកខាងលិច រដ្ឋនានានៅអឺរ៉ុបខាងកើតសុទ្ធតែបានសន្និដ្ឋានស្រដៀងៗគ្នាថា លោក ពូទីន នឹងពង្រីកសង្គ្រាមឆ្ពោះទៅប្រទេសរបស់ពួកគេ នៅពេលដែល លោក ពូទីន ឈ្នះសង្គ្រាមនៅអ៊ុយក្រែន ម្ល៉ោះហើយទើបពួកគេ ខិតខំឧបត្ថម្ភ និងផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវសព្វាវុធ ហិរញ្ញវត្ថុ និងការទូតតាមការអំពាវនាវរបស់អ៊ុយក្រែន។
វិមានក្រឹមឡាំង ដែលចោទប្រកាន់សហរដ្ឋអាមេរិកថា ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយគាំទ្រអ៊ុយក្រែន ទាំងលុយ អាវុធ និងចារកម្ម និយាយថា ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ប្រហែលជាមិនដែលអាក្រក់ជាងនេះទេ។ នេះបើតាមរ៉យទ័រ។
នៅពេលសួរអំពីយន្តហោះចម្បាំង F-16 ដែលលោកខាងលិចបានសន្យាថានឹងបញ្ជូនទៅកាន់អ៊ុយក្រែន លោក ពូទីន បាននិយាយថា យន្តហោះបែបនេះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅអ៊ុយក្រែនឡើយ។
លោកពូទីនបាននិយាយថា៖ «ប្រសិនបើពួកគេផ្គត់ផ្គង់យន្តហោះ F-16 ហើយពួកគេកំពុងនិយាយអំពីរឿងនេះ ហើយទំនងជាហ្វឹកហាត់អ្នកបើកយន្តហោះ វានឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិទេ។ យើងនឹងបំផ្លាញយន្តហោះ ដូចដែលយើងបំផ្លាញរថក្រោះ រថពាសដែក និងឧបករណ៍ផ្សេងទៀត រួមទាំងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតជាច្រើន»។
លោក ពូទីន បាននិយាយថា F-16 ក៏អាចផ្ទុកអាវុធនុយក្លេអ៊ែរផងដែរ។
លោក ពូទីន បាននិយាយថា៖ «ជាការពិត ប្រសិនបើពួកវានឹងត្រូវបានប្រើពីអាកាសយានដ្ឋាននៅក្នុងប្រទេសទីបី ពួកគេក្លាយជាគោលដៅស្របច្បាប់សម្រាប់យើង គ្រប់ទីកន្លែងដែលពួកគេអាចនឹងស្ថិតនៅ»។
កន្លងមក ប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ន័រវេស និងហូឡង់ ស្ថិតក្នុងចំណោមប្រទេសដែលបានសន្យាបរិច្ចាគយន្តហោះ F-16 ។ សម្ព័ន្ធនៃបណ្តាប្រទេសបានសន្យាថានឹងជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនក្នុងការប្រើប្រាស់របស់ពួកគេ៕ | ការបញ្ជាក់អំពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលបានប្រមាណបញ្ចាំងទៅអ៊ុយក្រែន បានចាប់ផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនដែលជារដ្ឋឯករាជ្យពេញលេញ និងជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ លោក វ៉្លាឌីមៀរ បានបញ្ចេញសេចក្តីនៅថ្ងៃសៅរ៍របស់ពួកគេដែលបង្ហាញអំពីការពិង្ខានដ៏ត្រឹមត្រូវរបស់សហរដ្ឋអាមេរិក ជាមួយនឹងអ៊ុយក្រែនហើយបង្កឱ្យបានវិបត្តិដ៏ជ្រៅបំផុត។ លោកវ៉្លាឌីមៀរពិនិត្យលេខាធិបតេយ្យអឺរ៉ុប បានបញ្ចេញអត្តសញ្ញាណបទថា បើប្រសិនបើវាបានប្រើពីការអនុម័ត្រនៅលើទីបី កន្លងមក ប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ន័រវេស និងហូឡង់ ស្ថិតក្នុងចំណោមប្រទេសដែលបានសន្យាបរិច្ចាគយន្តហោះ F-16 ។ វិមានក្រឹមឡាំងដែលចោទប្រកាន់សហរដ្ឋអាមេរិកបានប្រសិនបើវាទទួលបានអាវុធនុយក្លេអ៊ែរ។ ទាំងដែលបញ្ចេញនឹងជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនក្នុងការប្រើប្រាស់របស់ពួកគេ។ |
រដ្ឋមន្ត្រីដឹកជញ្ជូនរបស់រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងពិចារណាពង្រីកគម្រោងផ្លូវដែកដែលដឹកនាំដោយប្រទេសចិនតម្លៃ ១០ ពាន់លានដុល្លារ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍។
ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ផ្លូវដែកប្រវែង ៦៦៥ គីឡូម៉ែត្រដែលមានតម្លៃ ៥០,២៧ ពានលានរីងហ្គីត ឬថា ១០,៦៣ ពាន់លានដុល្លារ កំពុងស្ថិតនៅលើផ្លូវដែក ដើម្បីតភ្ជាប់ឆ្នេរសមុទ្រភាគខាងកើត និងភាគខាងលិចនៃឧបទ្វីបម៉ាឡេស៊ី នៅចុងឆ្នាំ ២០២៦។
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលម៉ាឡេស៊ីបើកចំហចំពោះសំណើដើម្បីពង្រីកផ្លូវទៅកាន់ព្រំដែនជាមួយប្រទេសថៃ សម្រាប់ការធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុងបណ្តាញផ្លូវដែកដែលមានស្រាប់ ឬការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។
ទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
តាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោករដ្ឋមន្ត្រី Loke បានប្រាប់ព្រឹទ្ធសភាម៉ាឡេស៊ីថា ៖«នៅពេលដែលការតភ្ជាប់ផ្លូវរថភ្លើងរវាងម៉ាឡេស៊ី និងថៃ ទំនើបកម្មនិងភាពប្រសើរឡើងត្រូវបានធ្វើ ចលនានៃទំនិញ និងអ្នកដំណើររវាងប្រទេសទាំងពីរនឹងកាន់តែលឿន ដូច្នេះវាជំរុញកំណើនសេដ្ឋកិច្ច។
តំណភ្ជាប់ផ្លូវដែកដើមត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៧ ហើយកំពុងត្រូវបានសាងសង់ដោយអង្គភាពម៉ាឡេស៊ីនៃក្រុមហ៊ុន China Communications Construction Co Ltd ដែលវាត្រូវបានបញ្ចប់ ៦០ ភាគរយ គិតត្រឹមខែមីនា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama ។
ប្រទេសថៃ ក៏មានគម្រោងវិនិយោគក្នុងគម្រោងស្ពានដ៏ធំមួយនៅភាគខាងត្បូងប្រទេស ដើម្បីជំរុញកំណើន និងពាណិជ្ជកម្មពិភពលោក។ ស្ពាននេះនឹងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវសមុទ្រតូចចង្អៀតរវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោក Loke បាននិយាយថា៖ «ប្រសើរជាងការប្រកួតប្រជែងផលបូកស្មើសូន្យ ក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ីមានទំនុកចិត្តថាម៉ាឡេស៊ី និងថៃអាចស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជាតិសម្រាប់ផលប្រយោជន៍ទៅវិញទៅមករយៈពេលវែង៕ | រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយថា គម្រោងផ្លូវដែកដែលដឹកជញ្ជូនទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃតម្លៃ ១០ ពាន់លានដុល្លារ និងភាពប្រសើរឡើងត្រូវបានធ្វើចលនា។ លោក Anthony Loke បានប្រាប់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានបើកចំហចំដើម្បីពង្រីកផ្លូវទៅកាន់ព្រំដែនជាមួយប្រទេសថៃដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ច។ តំណភ្ជាប់ផ្លូវដែកដើមត្រូវបានស្នើឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១៧ ហើយកំពុងត្រូវបានសាងសង់ដោយអង្គភាពម៉ាឡេស៊ីនៃក្រុមហ៊ុន China Communications Construction Co Ltd។ គម្រោងផ្លូវដែកនេះមានគម្រោងវិនិយោគដ៏ធំមួយបង្កើនចំណុចចំណូល និងអាជីវកម្មដូចជាការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍ជាតិសម្រាប់ផលប្រយោជន។ បើសិនជានិយាយរបស់លោក Loke បានទទួលជ័យ ការប្រសើរជាងការប្រកួតប្រជែងផលបូកស្មើសូន្យក្រសួងដឹកជញ្ជូនមានស្រាប់ថាអាចស្វែងរកកិច្ចសហប្រតិបត្តិការជាតិបានជិតស្និទ្ធនៅក្នុងវិស័យដឹកជញ្ជូន។ |
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ សភាថៃបានអនុម័តច្បាប់ស្ដីពីសមភាពអាពាហ៍ពិពាហ៍ដែលនេះជាការបោះជំហានដ៏សំខាន់ក្នុងការនាំឱ្យប្រទេសថៃ ខិតទៅជិតទៅរកការទទួលស្គាល់ភាពស្របច្បាប់នៃការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា ពោលគឺអាចក្លាយជាប្រទេសទីបីនៅអាស៊ីដែលមានច្បាប់បែបនេះ។
យ៉ាងណាក៏ដោយសេចក្តីព្រាងច្បាប់នេះនៅតែត្រូវការការអនុម័តពីព្រឹទ្ធសភានិងការយល់ព្រមពីព្រះមហាក្សត្រ មុនពេលដែលច្បាប់នេះអាចចូលជាធរមាន ដោយអាចនឹងត្រូវប្រើរយៈពេល ១២០ ថ្ងៃទៀត។
ច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើនលើសលប់នៅក្នុងសភាដោយមានសមាជិកសភាចំនួន ៤០០ នាក់ ក្នុងចំណោម ៤១៥ នាក់ បានគាំទ្រហើយមានតែ ១០ នាក់ប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយជោគជ័យ នោះប្រទេសថៃ នឹងក្លាយជាប្រទេសទី៣ នៅអាស៊ីបន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ក្នុងការដែលទទួលស្គាល់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា។
លោក ដានូផន ភូណាកាន់តា (Danuphorn Punnakanta) ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកលើសេចក្តីព្រាងច្បាប់នេះបានលើកឡើងថាគោលដៅនៃច្បាប់នេះ គឺដើម្បីកាត់បន្ថយវិសមភាពសង្គមនិងលើកកម្ពស់សមភាពសម្រាប់ប្រជាជនថៃគ្រប់ៗរូប។ លោកក៏បានប្រកាសជំរុញឲ្យសមាជិកសភា គាំទ្រសេចក្តីព្រាងច្បាប់ជាប្រវត្តិសាស្ត្រនេះ។
ការអនុម័តច្បាប់ថ្មីនេះបង្ហាញពីវឌ្ឍនភាពរបស់ប្រទេសថៃទាក់ទងនឹងបញ្ហា LGBTQ+ ដោយលើកកម្ពស់ភាពចម្រុះគ្នា និងការបើកចំហនៅក្នុងសង្គមថៃ ស្របតាមគុណតម្លៃព្រះពុទ្ធសាសនាបែបអភិរក្សនិយម និងពង្រឹងជំហររបស់ខ្លួនថាជាប្រទេសសេរីបំផុតមួយនៅអាស៊ី។
ថៃបានក្លាយជាប្រទេសដ៏ពេញនិយមសម្រាប់គូស្នេហ៍ស្រលាញ់ភេទដូចគ្នាដោយសារតែថៃជាសង្គមមួយដែលបើកចំហសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ទាំងពលរដ្ឋនៅក្នុងស្រុកនិងជនបរទេស។ យ៉ាងណាក៏ដោយសកម្មជនសិទ្ធិមនុស្សបានអះអាងថា បើទោះជាយ៉ាងនេះក្តីច្បាប់ និងស្ថាប័នរបស់ប្រទេសថៃ មួយចំនួននៅតែបន្តរើសអើងចំពោះបុគ្គលនិងគូស្នេហ៍ LGBTQ+ ដោយមិនបានសម្របខ្លួនតាមការវិវត្តនៃអាកប្បកិរិយាសង្គមនោះទេ។
ច្បាប់ដែលបានអនុម័តកាលពីថ្ងៃពុធម្សិលមិញ គឺជាការរួមបញ្ចូលគ្នារវាងសេចក្តីព្រាងច្បាប់ចំនួន ៤ ដោយមានខ្លឹមសារជារួម គឺជាការទទួលស្គាល់ការរៀបការរវាងបុគ្គល ២ នាក់ដោយមិនគិតពីភេទ។
ច្បាប់ថ្មីនេះបានចែងជំនួសនិយមន័យអាពាហ៍ ពិពាហ៍ដែលធ្លាប់ប្រើកន្លងមក ដូចជាពាក្យថា ប្ដី និងប្រពន្ធជាដើម។ការណ៍នេះបានផ្តល់សិទ្ធិពេញលេញដល់គូស្វាមីភរិយាក្រោមក្រមរដ្ឋប្បវេណីរបស់ប្រទេសថៃរួមទាំងសិទ្ធិទទួលមរតកនិងសិទ្ធិស្មុំកូន។
កាលពីឆ្នាំ ២០២១ តុលាការធម្មនុញ្ញថៃធ្លាប់បានចេញសេចក្ដីសម្រេចជុំវិញខ្លឹមសារច្បាប់ស្ដីពីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសថៃ ដែលទទួលស្គាល់តែគូស្វាមីភរិយាដែលស្រលាញ់ភេទដូចគ្នានៅក្នុងរដ្ឋធម្មនុញ្ញ។ យ៉ាងណាក៏ដោយតុលាការកំពូលថៃបានផ្តល់អនុសាសន៍ឱ្យពង្រីកខ្លឹមសារច្បាប់នេះ ដើម្បីការពារសិទ្ធិរបស់បុគ្គលគ្រប់រូបទាំងអស់ ដែលគេស្គាល់ថាជាLGBTQ+។
សកម្មជន ណាដា ឆៃយ៉ាជិត (Nada Chaiyajit) អ្នកតស៊ូមតិអ្នកស្រលាញ់ភេទដូចគ្នា និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យម៉ែហ្វាលួង (Mae Fah Luang) បានយល់ឃើញថា ការអនុម័តច្បាប់នេះជារឿងវិជ្ជមានមួយប៉ុន្តែបញ្ហាមួយចំនួននៅតែមិនទាន់ត្រូវបានដោះស្រាយ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកតស៊ូមតិអ្នកស្រឡាញ់ភេទដូចគ្នា ដែលគាំទ្រការរៀបការភេទដូចគ្នា បានព្យាយាមលើកឡើងពីអំណះអំណាងដើម្បីធ្វើការផ្លាស់ប្តូរពាក្យក្នុងច្បាប់ក្នុងអំឡុងពេលប្រជុំសភាដោយពួកគេចង់ប្រើពាក្យ "បុព្វការី" ជំនួសឱ្យពាក្យ "ឪពុក" និង "ម្តាយ"ដើម្បីមានភាពងាយស្រួលសម្រាប់គូស្នេហ៍ភេទដូចគ្នា ក្នុងការស្មុំកូន។
សកម្មជន ណាដា បាននិយាយថា"ខ្ញុំសប្បាយចិត្តប៉ុន្តែវាមិនមែនជាសមភាពអាពាហ៍ពិពាហ៍ពេញលេញនោះទេពោលគឺសម្រាប់តែអ្នកស្រលាញ់ភេទដូចគ្នាតែប៉ុណ្ណោះ"។សកម្មជនរូបនេះបានបន្ថែមថា "យើងមានសិទ្ធិរៀបការប៉ុន្តែមិនមានសិទ្ធិពេញលេញសម្រាប់ការបង្កើតគ្រួសារនោះទេ។វាជារឿងខកចិត្តដែលយើងមិនបានឈានដល់កម្រិតពេញលេញមួយបាន"៕ | ក្នុងឆ្នាំ ២០២៤, ប្រទេសថៃបានអនុម័តច្បាប់ស្ដីពីសមភាពអាពាហ៍ពិពាហ៍ដែលត្រូវបានរៀបរកឲ្យសម្រាប់ប្រទេសថៃ ដោយការទទួលស្គាល់ភាពស្របច្បាប់នៃការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា។ ច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើនលើសលប់នៅក្នុងសភាដោយមានសមាជិកសភា៤០០នាក់ក្នុងចំណោម៤១៥នាក់គាំទ្រហើយមានតែ១០នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ។ ប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយជោគជ័យនោះប្រទេសថៃនឹងក្លាយជាប្រទេសទី៣នៅអាស៊ីបន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ក្នុងការដែលទទួលស្គាល់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា។ គណៈកម្មាធិការសភាទទួលបន្ទុកនៅប្រទេសថៃបានបញ្ចូលសេចក្ដីព្រាងច្បាប់នេះជុំវិញដើម្បីកាត់បន្ថយវិសមភាពសង្គមនិងលើកកម្ពស់សមភាពសម្រាប់ប្រជាជនថៃគ្រប់រូប។ ក្រុមអ្នកតស៊ូមតិបានព្យាយាមលើកឡើងពីអំណះអំណាងដើម្បីធ្វើការផ្លាស់ប្តូរពាក្យក្នុងច្បាប់ដោយបើកចំហន់ឱ្យពាក្យ "បុព្វការី" និង "ម្តាយ" ជំនួសឱ្យពាក្យ "ឪពុក" និង "ម្តាយ" ដើម្បីមានភាពងាយស្រួលសម្រាប់គូស្នេហ៍ភេទដូចគ្នាក្នុងការស្មុំកូន។ សកម្មជនណាដាចាត់ទុកថា "ខ្ញុំសប្បាយចិត្តប៉ុន្តែវាមិនមែនជាសមភាពអាពាហ៍ពិពាហ៍ពេញលេញនោះទេព |
យន្តហោះថ្មីរបស់ក្រុមហ៊ុន AirAsia Cambodia បានបង្ហាញរូបរាងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ដោយនាំមកនូវការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរឡើង និងការជំរុញកំណើនទេសចរណ៍សម្រាប់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកនាពេលថ្មីៗនេះថា យន្តហោះដែលតុបតែងដោយរូបភាពនៃប្រាសាទអង្គរវត្ត និងគំនូរបែបប្រពៃណីរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស។
យោងតាមការបង្ហោះរបស់នាយករដ្ឋមន្ត្រីនៅលើ Facebook របស់លោកថា៖ «[យន្ដហោះ] បានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ»។
ការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយមានជើងហោះហើរប្រចាំថ្ងៃចំនួន ៤ ជើង គឺពីភ្នំពេញទៅខេត្តសៀមរាប និងរវាងក្រុងព្រះសីហនុ និងខេត្តសៀមរាប។
លោក David-Jaya Piot ប្រធានសមាគមសណ្ឋាគារកម្ពុជានៅសៀមរាប បានទទួលស្គាល់ពីកំណើននៃវិស័យទេសចរណ៍ ជាពិសេសពីទីផ្សារអឺរ៉ុប និងអាមេរិក ហើយទីផ្សារអាស៊ីមិនទាន់មានការកើនឡើងនេះទេ ដោយបច្ចុប្បន្នទីផ្សារកូរ៉េកំពុងនាំមុខគេ។
ទោះបីជាយ៉ាងនេះក្តី លោក Piot កូនកាត់បារាំង-កម្ពុជា បានបង្ហាញទំនុកចិត្តលើស្ថានភាពទេសចរណ៍ប្រកបដោយនិរន្តរភាព និងការលេចឡើងនៃអ្នកដំណើរទ្រព្យស្ដុក ដែលបានជំរុញឱ្យមានការកែលម្អគុណភាពសេវាកម្មនៅទូទាំងខេត្ត។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ជាលទ្ធផល នេះបាននាំឱ្យមានការកើនឡើងជារួមនូវគុណភាពបទពិសោធន៍ និងសេវាកម្មដែលផ្តល់ជូនក្នុងខេត្តរបស់យើង»។
លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះជាឱកាសសម្រាប់ការមកទស្សនាប្រទេសកម្ពុជា ដោយសារលែងមានភាពចង្អៀតណែន និងការទទួលបានបទពិសោធន៍ដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុនអាកាសចរណ៍។
លោក Piot ជាសហស្ថាបនិក Kulen Elephant Forest បាននិយាយថា សម្រាប់ជើងហោះហើរ Air Asia Cambodia គឺជាការបន្ថែមសក្ដានុពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍។ វានឹងអនុញ្ញាតឱ្យមានការតភ្ជាប់កាន់តែប្រសើរទៅកាន់គោលដៅក្នុងតំបន់ និងធ្វើឱ្យប្រសើរឡើងនូវលម្ហូរអ្នកដំណើរនៅទូទាំងអាស៊ីអាគ្នេយ៍។
ការដាក់តាំងបង្ហាញយន្ដនាគក្រហម របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីស្ដេចនាគដ៏ស័ក្ដិសិទ្ធ ដែលតំណាងឱ្យអំណាច ការការពារ និងភាពសម្បូររុងរឿង។ បំពាក់ដោយពណ៌ទង់ជាតិកម្ពុជា និងភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត យន្តហោះនេះគ្រោងនឹងផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយនឹងពាក្យស្លោកថា «ឥឡូវនេះ គ្រប់គ្នាអាចហោះហើរបាន»។
លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា បើអាកាសចរណ៍នេះហោះហើរក្នុងស្រុកផង និងអន្ដរជាតិផង ដែលមានភ្ញៀវទេសចរច្រើនមកលេងស្រុកខ្មែរ លោកគិតថា វាជាប្រយោជន៍មួយសម្រាប់អ្នកដឹកជញ្ជូន ដូចជា អ្នករត់តាក់ស៊ី អ្នករត់រ៉ឺម៉ក អ្នកប្រកបមុខរបរអាហារដ្ឋានជាដើម ក៏ដូចជាអ្នកលក់ទំនិញនៅតំបន់ទេសចរណ៍ អាចបង្កើនប្រាក់ចំណូលរបស់ពួកគាត់។
លោកបានថ្លែងថា៖ «ម្យ៉ាងវិញទៀត បើព្រលានយន្ដហោះថ្មីនៅខេត្ដកណ្ដាល មិនគិតថ្លៃចំណត និងសេវាផ្លូវដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកដឹកជញ្ជូន ដែលដឹកភ្ញៀវទៅកាន់ព្រលានយន្ដហោះថ្មី វាជាការបង្កើនប្រាក់ចំណូលសម្រាប់ពួកគាត់»៕ | យន្តហោះថ្មីរបស់ក្រុមហ៊ុន AirAsia Cambodia បានបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ និងបញ្ជាក់ថា យន្តហោះដែលបានរចនាដោយនូវរូបរាងនៃប្រាសាទអង្គរវត្ត និងគំនូរបែបប្រពៃណីរបស់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់ប្រទេស។ បន្ទាប់ពីនេះ យន្តហោះនឹងបានបង្ហាញនៅថ្ងៃទី៣០ ខែមេសា ២០២៤ និងក្នុងស្រុកចុងថ្មីរបស់ខេត្តសៀមរាប រវាងភ្នំពេញទៅខេត្តសៀមរាប។ បន្ទាប់ពីនេះ អ្នកប្រធានសមាគមឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដាក់តាំងថា យន្តហោះថ្មីនេះគ្រប់គ្នាអាចហោះហើរបាន រួចបានប្រាក់ចំណូលច្រើនសម្រាប់ពួកគាត់។ គ្រប់គ្នាអាចធ្វើឱ្យប្រសើរឡើងនូវលម្ហូរអ្នកដំណើរនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយជាការបង្កើនស្ថានភាពប្រសើរឡើងនៃអាកាសចរណ៍របស់ប្រទេស។ |
End of preview. Expand
in Dataset Viewer.
README.md exists but content is empty.
Use the Edit dataset card button to edit it.
- Downloads last month
- 35